Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាត បើកឡានក្រឡាប់១០ត្រឡប់

ស្រីស្អាត បើកឡានក្រឡាប់១០ត្រឡប់

ភ្នំពេញ ៖ នារីវ័យក្មេង រូបស្រស់ម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុកខឿនរង្វង់មូល បណ្តាលឱ្យរថយន្តក្រឡាប់ ជាង១០ត្រឡប់ រងការខូចខាតស្ទើរទាំងស្រុង សំណាងល្អ ម្ចាស់រថយន្ត រងរបួសស្រាល ហើយក្រោយកើតហេតុ បានគេចចេញបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយមហាវិថីវិមានឈ្នះ-ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក  MAZDA CX-3 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-6347 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ-ឈ្នះ ក្នុងទិសដៅពីជើង ទៅត្បូង ដោយល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកខឿនរង្វង់មូល ក្បែរវិមានឈ្នះ-ឈ្នះ បណ្តាលឱ្យរថយន្តក្រឡាប់ជាង ១០ត្រឡប់ ចូលក្នុងដីឡូត៍ ១កន្លែង ក្បែររងការខូចខាតស្ទើរទាំងស្រុង ។ ចំណែកនារីអ្នកបើកបរ រងរបួសស្រាល រួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES