Homeតារាខ្មែរហ្វា ហ្វា ជួបសង្សារចាស់

ហ្វា ហ្វា ជួបសង្សារចាស់

ភ្នំពេញ ៖ ស្រីស្អាត ហ្វា ហ្វា បានចែកផ្លូវគ្នាជាមួយនាយចឺម ៤ឆ្នាំមកហើយ ដែលពួកគេកម្រនឹងជួបគ្នាដែរ ទោះជាមានអាជីពអ្នកសិល្បៈ ដូចគ្នាក្ដី។ ប៉ុន្ដែកាលពីថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០២៦ នៅលើឆាកតន្រ្ដីមួយ នៅខេត្តព្រៃវែង ដែលហ្វា ហ្វា ធ្វើជាពិអធីការិនី ហើយនាយចឺម ជាតារាចម្រៀងនោះ ពួកគេបានជួបនិងឈរនៅលើឆាកជាមួយគ្នា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង តែហ្វា ហ្វា នៅពេលឈរជិតអតីតសង្សារ នាយចឺម នាងហាក់អៀនៗ និងមានការប្រុងប្រយ័ត្នបន្ដិច ស្របពេលអ្នកលេងបណ្ដាញសង្គមថា នាងហាក់នៅតែអាល័យសង្សារចាស់។

ហ្វា ហ្វា មិនអាចទាក់ទងបានទេ កាលពីពេលថ្មីៗនេះ។ ប៉ុន្ដែនាយចឺម បានប្រាប់ «នគរធំ» តាមទូរស័ព្ទថា នាយជួបសង្សារចាស់ គឺជារឿងចៃដន្យប៉ុណ្ណោះ ព្រោះនាយ ត្រូវទៅច្រៀង Concert នោះ ហើយពេលជួបគ្នាលើឆាក អត់បាននិយាយអីជាមួយគ្នាច្រើនឡើយ គ្រាន់តែហ្វា ហ្វា និយាយស្វាគមន៍លោកថា Hello ! លោកមេសា បន្ថែមថា តាំងពីបែកបាក់អតីតគូស្នេហ៍ម្នាក់នេះមក កម្រនឹងជួបគ្នាណាស់ ទាំងទៅតាមកម្មវិធីអ្នកសិល្បៈ និងឡើងឆាក ដូចជាមុនជួបគ្នាលើកនេះ នាយធ្លាប់ជួបសង្សារចាស់រូបនេះ ម្ដងដែរ កាលពីឆ្នាំ២០២៥ ។

ហ្វា ហ្វា ក្រោយបាត់តំណែងជាពិធីការិនី នៅ PNN ដោយសា្ថនីយទូរសទស្សន៍នោះបិទទ្វារ កាលពីខែឧសភា ឆ្នាំ២០២៦ ពេលនេះនាងនៅតែចេញមុខធ្វើជាពិធីការិនី របស់ Ganzberg និង Boostrong តាមបណ្ដារខេត្តនានា ខណៈដែលបន្ទាប់ពីចែកផ្លូវពីនាយចឺម នាងធ្លាប់ចាប់ដៃសង្សារចាស់ម្នាក់នេះ ឃោសនារួមគ្នាឲ្យផលិតផលមួយរបស់អតីតពិធីការិនី អ៊ឹម សុគន្ធា ដែរ ពោលគឺពួកគេមិនចាត់ទុកគ្នាជាសត្រូវឡើយ ព្រោះរឿងរកលុយ និងស្នេហា ផ្សេងគ្នា។ ចំណែកការជួបគ្នាលើឆាកតន្រ្ដី កាលពីពេលថ្មីៗនេះ ហ្វា ហ្វា និងនាយចឺម ពេលបំពេញភារកិច្ចចប់ ពួកគេទៅផ្ទះរៀងៗខ្លួន គ្មានសញ្ញាណាមួយថា អ្នកទាំងពីរអាចបញ្ឆេះភ្លើងស្នេហា ឲ្យឆាបឆេះឡើងម្ដងទៀតឡើយ។

នាយចឺម អះអាងថា «ខ្ញុំនិងហ្វា ហ្វា នៅតែធ្វើការសិល្បៈ ណាមួយជាមួយគ្នាបានធម្មតា តាំងពីមុន រហូតមកដល់ឥឡូវ គឺនៅតែដដែល ។ ប៉ុន្ដែជួបគ្នាចុងក្រោយ នៅព្រៃវែង ពួកយើងអត់បាននិយាយអីច្រើនជាមួយគ្នាទេ»។

ហ្វា ហ្វា នៅតែមានសកម្មភាពសិល្បៈ ជាប្រចាំ បើទោះជាក្រោយបែកបាក់នាយចឺម នាងមិនដែលថតបទថ្មីៗនៅសាន់ដេ ទៀតក្ដី។ អ្វីដែលសឹងតែមិនគួរឲ្យជឿ ស្រីយី បែរជាកាន់តែឡើងកាលីពជាងមុនទៅវិញ ដូចជាថ្មីៗនេះ ទើបទិញរថយន្ដម៉ាក Jetour ពណ៌ខ្មៅ តម្លៃជាង ៣ម៉ឺនដុល្លារ បន្ថែមពីលើឡានម៉ាក MG ខណៈការសាងសង់ផ្ទះវីឡា ជូនឪពុកម្ដាយ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ដែលត្រូវចំណាយលុយជាច្រើនម៉ឺនដុល្លារ ជិតរួចរាល់ហើយ។

ប្រភពថា ហ្វា ហ្វា មិនខ្វល់នាយចឺម ហៅឬលែងហៅថត MV ជារៀងរហូតនោះទេ ព្រោះពេលនេះ នាងនៅតែមានប្រាក់ចំណូលពីអាជីពសិល្បៈធម្មតា និងថែមទាំងតែងខ្លួនកាន់តែសិចស៊ីប្លែកទៅៗទៀតផង ទើបធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ចង់ចូលខ្លួនមកស្អំរបួសបេះដូងនាង។ ចំណែកនាយចឺម ធ្លាប់ប្រាប់ថា នាយស្ដាយសង្សារដែលបានបែកបាក់គ្នា ប៉ុន្ដែលោកមេសា មិនមែនសំដៅតែលើហ្វា ហ្វា ម្នាក់ទេ ពោលគឺស្ដាយអតីតសង្សារទាំងអស់តែម្ដង ។          

ប្រភពថា ហ្វា ហ្វា អាចនឹងធ្វើឲ្យនាយចឺម កាន់តែស្ដាយនាងលើសនេះទៅទៀត ប្រសិនបើនាងហ៊ានលេង ១ក្បាច់ទៀត គឺថតរឿងក្ដៅសាច់ ប្រភេទ 18+ ដូចរឿង «ស្នេ ហាល្ងង់+ល្ងង់» លើកទី២ ដែលពេលនោះ មិនត្រឹមតែស្រីយី អាចធ្វើឲ្យទីផ្សារភាពយន្ដរោលរាលនាងកក្រើកឡើងវិញទេ តែនាងក៏អាចរក្សាតំណែងជាតារាសិចស៊ីផុតលេខ នៅឆ្នាំ២០២៦ ផងដែរ ៕

RELATED ARTICLES