Homeតារាខ្មែរល្អហួស លេងសម្រស់ឈុតប៊ីគីនី

ល្អហួស លេងសម្រស់ឈុតប៊ីគីនី

ភ្នំពេញ ៖ ក្នុងវ័យពេញក្រមុំ ១៨ឆ្នាំ ល្អហួស បានបង្ហាញសម្រស់ក្នុងឈុតប៊ីគីនី ដ៏ទាក់ភ្នែកបំផុត ដែលមិនថាតែប្រុសៗទេ សូម្បីស្រីៗ ក៏សរសើរនាងថា ជាស្រីស្អាតម្នាក់ ដែលសម្រស់ រូបរាង ពិតជាស័ក្តិសមបំផុតជាបវរកញ្ញា។ ការបញ្ចេញឈុតពិសេសេ មុនឡើងប្រកួតបែបនេះ បញ្ជាក់ថា ល្អហួស មានទំនុកចិត្តខ្ពស់បំផុត សម្រាប់ការត្រៀមខ្លួនប្រកួតបវរកញ្ញា Miss Teen Icon  International 2026 នៅខែវិច្ឆិកា ឆ្នាំ២០២៦ ។

ល្អហួស វាចាកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ថា នៅសល់តែ ៥០ថ្ងៃទៀតប៉ុណ្ណោះនាងនឹងដល់ពេលវេលាត្រូវទៅប្រកួត Miss Teen Icon  International 2026 នៅប្រទេសឥណ្ឌូនេស៊ី ហើយ ហេតុនេះ នាងឲ្យ Fan របស់នាង ទ្រាំចាំនាងបន្ដិចសិនទៅ ។ ស្រីស្អាតរូបនេះ ចាត់ទុកថា ការប្រកួត Miss Teen Icon  International 2026 ជាសង្រ្គាមដណ្ដើមមកុដ លើឆាកអន្ដរជាតិ ហើយនាងថា ខ្លួនជាកូនស្រីកម្ពុជា បែបលះៗ ហើយបើមានឈុតសិចស៊ី ដូចជាការតម្រូវឲ្យបវរកញ្ញាគ្រប់ប្រទេស ស្លៀកឈុតប៊ីគីនី (bikini) នាងមានតែសូមខន្ដីអភ័យទោស ពីទស្សនិកជនកម្ពុជា ទុកជាមុន។

សូមបញ្ជាក់ថា ល្អហួស មិនទាន់ទាំងឡើងប្រកួតបវរកញ្ញាលើឆាកអន្ដរជាតិផង ប៉ុន្ដែនាងទទួលបានការឧបត្ថម្ភច្រើន ដូចជា គ្រាន់តែសម្រាប់ឈុតតំណាងជាតិ១ ម្ចាស់ហាងមួយឲ្យនាងតម្លៃ ១០០០០ដុល្លារ ទៅហើយ ខណៈដែលនាងបានត្រៀមដល់ទៅ ៦០ឈុត ហេតុនេះប្រាក់ចំណូលពីខាង Sponsors លើកទឹកចិត្តដល់នាង មានចំនួនច្រើន។ សម្រាប់ទីផ្សារធ្វើជាទូតសុច្ឆន្ទៈ(BA) ល្អហួស ត្រូវប៉ាន់ខ្លាំង ព្រោះឆ្នាំ២០២៦ នាងធ្វើ BA ដល់ទៅជាងជាង ២០ក្រុមហ៊ុន។

ល្អហួស ទើបតែបានធ្វើខួបកំណើត គម្រប់អាយុ១៨ឆ្នាំ កាលពីថ្ងៃទី២២ កក្កដា និងឡើងផ្ទះលម្ហែ នៅខេត្តសៀមរាប កាលពីថ្ងៃទី២ សីហា ឆ្នាំ២០២៦ ហើយទិសដៅធំរបស់នាងសម្រាប់ឆ្នាំ២០២៦ គឺចង់គ្រងមកុដបវរកញ្ញា ជាលើកទី៤ បន្ទាប់ពីបានឈ្នះមកុដបវរកញ្ញាចំនួន៣លើក មកហើយ ពីកម្មវិធីផ្សេងៗគ្នា គឺ Miss Teen   Cambodia 2025, Miss Preteen International Cambodia 2023 និង Miss Preteen Junior Idol World 2024   ។

ទស្សនិកជនលើកឡើងថា ស្រីស្រស់ល្អហួស មានទេពកោសល្យសិល្បៈ សឹងគ្រប់ទម្រង់ ដូចជា ចេះច្រៀង សម្ដែង រាំ ដើរម៉ូដ  និងជានាដការីម្នាក់ផងដែរ ។ ក្នុងវ័យកំពុងពេញស្អាតនេះ ល្អហួស ដែលប្រឡូកសិល្បៈ តាំងពីតូច មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាទេ ហើយនាងជាតារារ័យក្មេងម្នាក់ ដែលហ៊ឺហា ជិះរថយន្ដទំនើបៗ មានដូចជា ម៉ាក Lamborghini និងMercedes ជាដើម ។ ប្រសិនបើសុខ គីមហ័ង  ហៅជូរី ល្អហួស ឈ្នះមកុដលើកទី៤ តាមរយៈ Miss Teen Icon  International 2026  នោះ មិនត្រឹមតែធ្វើឲ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ថែមទៀតទេ ប៉ុន្ដែទីផ្សារសិល្បៈរបស់នាង នឹងកាន់តែត្រូវប៉ាន់ថែមទៀតជាមិនខាន ៕

RELATED ARTICLES