Homeសង្គម និងជីវិតគ្រួសារកូនភ្លោះ៣ ទី៤៤១ ទទួលអំណោយសម្តេចហ៊ុន សែន

គ្រួសារកូនភ្លោះ៣ ទី៤៤១ ទទួលអំណោយសម្តេចហ៊ុន សែន

ខេត្តក្រចេះ ៖ គ្រួសារកសិករមួយ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ទទួលបានកូនភ្លោះ៣ ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ហើយជាគ្រួសារទី៤៤១ ទទួលបានអំណោយពីសម្តេច ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

អំណោយសប្បុរសធម៌របស់សម្តេចហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ហ៊ុន ម៉ាណែត  និងលោកស្រីបណ្ឌិត ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី  នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបី នៅលំនៅឋាន ស្ថិតក្នុងភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ អំណោយ រួមមាន ថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករ-ស ៥គីឡូក្រាម សារុង២ និងក្រមា២។

កូនភ្លោះ៣ ដែលសុទ្ធតែជាកូនប្រុសនេះ គឺជាកូនទី៣ ក្នុងគ្រួសារ មានឪពុកឈ្មោះ ខាត់ សុវណ្ណរតនឧត្តម អាយុ ២៨ឆ្នាំ ម្តាយឈ្មោះ ថាន ស្រីនិច អាយុ ៣០ឆ្នាំ អ្នកទាំងពីរ មានមុខរបរកសិករ រស់នៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។ ទារកភ្លោះ ទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរខេត្តក្រចេះ។

នៅចំពោះមុខគ្រួសារកូនភ្លោះ ៣នាក់នេះ លោក សេង ទៀង មានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលជានិច្ចកាលសម្តេច និងលោកជំទាវបណ្ឌិត តែង តែនឹករលឹក សន្តោសប្រណី ចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា៕ ខៀវទុំ

RELATED ARTICLES