Homeសង្គម និងជីវិតម្ចាស់ហាងផឹកស៊ី ផឹកស្រាដល់ក្អួតឈាមស្លាប់

ម្ចាស់ហាងផឹកស៊ី ផឹកស្រាដល់ក្អួតឈាមស្លាប់

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ជាម្ចាស់អាហារដ្ឋាន ១កន្លែង នៅកោះរ៉ុង តែងផឹកស្រា ជាប្រចាំ រហូតដល់សុខភាពទ្រុឌទ្រោម ត្រូវគ្រូពេទ្យផឹកស្រាទៀត តែបុរសរូបនោះមិនស្តាប់ កាន់តែផឹកលើសដើម រហូតដល់ក្អួតឈាមស្លាប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចអាហារដ្ឋាន DOBRO មានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសរងគ្រោះ មានឈ្មោះ MAKSYMOWICZ SZYMON ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិប៉ូឡូញ ជាម្ចាស់អាហារដ្ឋាន DOBRO នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

តាមការបំភ្លឺពីបុគ្គលិកអាហារដ្ឋាន DOBRO បានរៀបរាប់ប្រាប់ថា ថៅកែរបស់ខ្លួន (ជនរងគ្រោះ) មានប្រវត្តិផឹកស្រា ជាប្រចាំ និងធ្លាប់ត្រូវបានគ្រូពេទ្យណែនាំឱ្យឈប់ផឹកស្រាដែរ តែជនរងគ្រោះ មិនស្តាប់ នៅបន្តផឹកកាន់តែច្រើនលើសដើម។ រហូតមកដល់យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលទានអាហារនិងផឹកស្រារួច ជនរងគ្រោះកើតមានអាការក្អួតឈាម។ លុះព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយឃើញស្ថានភាពសុខភាពជនរងគ្រោះ កាន់តែចុះខ្សោយ ទើបដឹកបញ្ជូនទៅមណ្ឌលសុខភាពក្រុងកោះរ៉ុង ប៉ុន្តែគ្រូពេទ្យ បានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

រហូតមកដល់វេលាម៉ោង ៨យប់ ថ្ងៃដដែល កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ព្រមទាំងគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ពុំមានស្លាកស្នាមរបួសគួរឱ្យកត់សម្គាល់លើសាកសពឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះ បានស្លាប់ បណ្តាលមកពីគាំងបេះដូង។

សពជនរងគ្រោះខាងលើ ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅសាលតម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសាច់ញាតិមកទទួល និងចាត់ចែងបន្ត៕

RELATED ARTICLES