ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានទទួលពលរដ្ឋខ្មែរប្រុស-ស្រី ចំនួន៧១នាក់ ដែលអាជ្ញាធរថៃ បញ្ជូនមកកម្ពុជា វិញ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ហង្ស រតនា អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងស្ថាប័នពាក់ព័ន្ធប៉ុស្តិ៍ បានទទួលពលរដ្ឋខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបចំនួន៧១នាក់ ក្នុងនោះ ស្រី២៣នាក់ និងកុមារ ២នាក់។

ជាមួយគ្នានេះដែរ កម្លាំងប៉ុស្តិ៍ បានចែកអាហារសម្រន់ដល់ពួកគាត់ រួមមាន បាយសាច់ជ្រូក ពងទាខ ១ប្រអប់ និងទឹកសុទ្ធ គ្រប់ៗគ្នា។ បន្ទាប់មក បានជួយដឹកជញ្ជូនពួកគាត់ យកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕





