ខេត្តស្វាយរៀង ៖ យុវជនជាសិស្សសាលា ប្រមាណជិត២០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង ឆ្មក់ចុះឃាត់ នាំយកមកសាកសួរ បន្ទាប់ពីពួកគេបានគេចម៉ោងរៀនសូត្រ គេចសាលា មកសម្ងំតាមតូចកាហ្វេ ជក់បារី លេងហ្គេមទូរស័ព្ទ។

តាមប្រភពសមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងលោកប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង បានចាត់ឱ្យលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះអប់រំសិស្សានុសិស្សអង្គុយនៅតូបកាហ្វេ ចំនួន៣ទីតាំង ១៨នាក់ (ប្រុស) ដែលអត់ចូលរៀន គេចសាលា ធ្វើកិច្ចសន្យា អប់រំ ឱ្យចូលរៀនទៀងទាត់ ដើម្បីជាទំពាំងស្នងឫស្សីល្អ របស់សង្គមជាតិ។

សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បានជួបហេតុការណ៍ណាមួយ សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ២៤/២៤ម៉ោង មានដូចខាងក្រោម ៖

– ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លេខ ០៩៧ ៧៧ ៨០០០៧
– អធិការដ្ឋាននគរបាលក្រុងស្វាយរៀង លេខ ០៩៧ ៧៧ ៨០០៨៥
– អធិការដ្ឋាននគរបាលក្រុងបាវិត លេខ ០៩៧ ៧៧ ៨០០៨៦
– អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ លេខ ០៩៧ ៧៧ ៨០០៨៧
– អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ លេខ ០៩៧ ៧៧ ៨០០៨៨
– អធិការដ្ឋាននគរបាលស្រុកស្វាយទាប លេខ ០៩៧ ៧៧៨០០៨៩
– អធិការដ្ឋាននគរបាលស្រុករំដួល លេខ ០៩៧ ៧៧៨០០៩០
– អធិការដ្ឋាននគរបាលស្រុកចន្ទ្រា លេខ ០៩៧៧ ៧៨០០៩១
– អធិការដ្ឋាននគរបាលស្រុករមាសហែក លេខ ០៩៧ ៧៧៨០០៩២ ៕



