Homeកីឡាអន្ដរជាតិកម្ពុជា ដណ្តើមបានមេដាយ ៤១គ្រឿង ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី

កម្ពុជា ដណ្តើមបានមេដាយ ៤១គ្រឿង ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី

ប្រទេសម៉ុងហ្គោលី ៖ កម្ពុជា ដណ្តើមបានមេដាយ សរុប ៤១គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី។

ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ (11th Asian ITF Taekwon-Do Championships) នៅទីក្រុងអ៊ូលានបាទ័រ ប្រទេសម៉ុងហ្គោលី (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦) បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ជាប្រវត្តិសាស្ត្រ។

ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រយ៉ាងអស្ចារ្យ ដោយដណ្តើមបានមេដាយ ជូនជាតិ ពសរុបរហូតដល់ ៤១គ្រឿង (មាស៨ ប្រាក់១២ និងសំរឹទ្ធ ២១)។ សរុបមេដាយទទួលបានទាំងអស់ ៤១គ្រឿង ៖

– មេដាយមាស ៖ ៨គ្រឿង

– មេដាយប្រាក់ ៖ ១២គ្រឿង

– មេដាយសំរឹទ្ធ ៖ ២១គ្រឿង។

គួរបញ្ជាក់ថា លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ជាប្រធានប្រតិភូ ដឹកនាំក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នេះ។

សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:បណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់សម្តេច​ បានអបអរសាទរ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលដណ្តើមបានមេដាយ សរុប ៤១គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី នេះផងដែរ៕ ខៀវទុំ

RELATED ARTICLES