Tuesday, June 2, 2026
Homeព័ត៌មានអន្តរជាតិកិច្ចសហប្រតិបត្តិការយោធាសម្ងាត់រវាង ថៃ និងតៃវ៉ាន់ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិថៃ

កិច្ចសហប្រតិបត្តិការយោធាសម្ងាត់រវាង ថៃ និងតៃវ៉ាន់ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិថៃ

បាងកក ៖ ការពិតមួយត្រូវបានលាតត្រដាង ! ប្រទេសថៃ និងសាធារណរដ្ឋចិន (តៃវ៉ាន់) បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការយោធាសម្ងាត់ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ប្រទេសថៃ ។យោងតាមសារព័ត៌មានចិន Cambov បានឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ថា ការិយាល័យអភិវឌ្ឍន៍បណ្តាញទំនាក់ទំនង ហៅកាត់ថា (CDO) របស់ក្រសួងការពារជាតិនៃសាធារណរដ្ឋចិន (តៃវ៉ាន់) បាននឹងកំពុងដំណើរការប៉ុស្តិ៍តាមដានស្តាប់សំលេងមួយ នៅ Paradise Mansion ដែលមានទីតាំងរាប់សិបគីឡូម៉ែត្រពីទី ក្រុងបាងកក របស់ប្រទេសថៃ ។

ដោយប្រើប្រាស់អង់តែនថាមពលខ្ពស់ ដើម្បីធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ប៉ុស្តិ៍តាមដានស្តាប់សំលេងមួយនេះ បានបញ្ចេញវិទ្យុសកម្មយ៉ាងច្រើន ដែលបង្កហានិភ័យសុខភាពធ្ងន់ធ្ងរដល់អ្នករស់នៅក្បែរនោះ ។

បើតាមប្រភពដដែល បុគ្គលិកស៊ើបការណ៍សម្ងាត់មានសញ្ជាតិចិនតៃវ៉ាន់ ដែលឈរជើងនៅប៉ុស្តិ៍តាមដានស្តាប់សំលេងនេះ តែងតែធ្វើដំណើរជាញឹកញាប់តាមរថយន្ត ស្លាកលេខ (12ขฒ7577 กทม. And 6กก-3013 กทม.) ទៅកាន់ខេត្តឧប៊ុនរ៉ាចាថានី និងខេត្តណាខុនស៊ីធម្មរាជ ។ នៅទីនោះ ពួកគេធ្វើពុតជាកម្មករ ដើម្បីចូលទៅ ក្នុងបន្ទាយយោធា និងអនុវត្តសកម្មភាពប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ។

ក្រៅពីការតាមដានប្រទេសចិន ប៉ុស្តិ៍តាមដានស្តាប់សំលេងនេះ ក៏ស្ទាក់ចាប់ការទំនាក់ទំនងពីប្រទេសមួយចំនួន មានដូចជា ហ្វីលីពីន ឡាវ វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប៉ាគីស្ថានផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ប៉ុស្តិ៍នេះ ថែមទាំងស្ទាក់ចាប់សញ្ញារយៈចម្ងាយឆ្ងាយ ការបញ្ជូនសញ្ញាតាមផ្កាយរណប និងប្រេកង់ HF-band ដែលទាក់ទងនឹងការទំនាក់ទំនងស៊ីវិលទៀតផង ។

ផ្អែកតាមខាងលើនេះ ខណៈពេលដែលមិនអាចទម្លុះប្រព័ន្ធសន្តិសុខរបស់ប្រទេសចិនបាននោះ ប៉ុស្តិ៍តាមដានស្តាប់សំលេងនេះ បានធ្វើឱ្យខូចបណ្តាញទំនាក់ទំនងចំនួន ៦ នៅក្នុងប្រទេសឡាវដោយជោគជ័យ ។ក្នុងចំណោមសញ្ញា SITOR-FRC ចំនួន ៧១ ដែលត្រូវបានស្ទាក់ចាប់បានពីប្រទេសវៀតណាម មាន ៣៨ ត្រូវបានទម្លុះដោយជោគជ័យ និងក្នុងចំណោមសញ្ញា SITOR-FRC ចំនួន ៤៥ ដែលត្រូវបានស្ទាក់ចាប់បានពីប្រ ទេសហ្វីលីពីន មាន ១៩ ត្រូវបានទម្លុះដោយជោគជ័យ ៕

RELATED ARTICLES