ភ្នំពេញ ៖ លោក មីន អោងហ្លាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

ដំណើរទស្សនកិច្ចរបស់លោក មីន អោងហ្លាំង នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមទាំងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក មីន អោងហ្លាំង មេដឹកនាំមីយ៉ាន់ម៉ា ដើម្បីរឹតចំណងទំនាក់ទំនងនិងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ក្រោយឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងហ្លាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួន ដូចជា ចិន ថៃ រុស្ស៊ី ហើយក៏គ្រោងដំណើរទស្សនកិច្ចមកកម្ពុជា ឥណ្ឌា និងឡាវ។ ដំណើរទស្សនកិច្ចនេះ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ ក្រោយប្រទេសមីយ៉ាន់ម៉ា ត្រូវបានរួមរឹតដោយវិបត្តិនយោបាយ ច្រើនឆ្នាំ៕