ភ្នំពេញ ៖ រ៉េត ស៊ូហ្សាណា បានទិញរថយន្ដទំនើប ម៉ាក BMW x6 2026 កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ចំថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយហ្សាណា ចាត់ទុកជាកាដូឆ្នាំថ្មី សម្រាប់ខ្លួនឯង ធ្វើឲ្យនាងឡើងកាលីពមួយក្រឺតទៀត។ តាមប្រភពថា រថយន្ដ BMW x6 2026 តម្លៃនៅសហរដ្ឋអាមេរិក ៧៥០០០ ដុល្លារ នៅខ្មែរ តម្លៃជាង ១៣០ ០០០ ដុល្លារ។

តាមរយៈការលេងម៉ូដឡានទំនើប នៅថ្ងៃចូលឆ្នាំខ្មែរនេះ បញ្ជាក់ថា រ៉េត ស៊ូហ្សាណា មានប្រាក់ចំណូលល្អ ហើយនាងបានសម្រេចក្ដីបំណងប្រាថ្នាធំមួយទៀត នោះគឺទិញបានរថយន្ដដែលខ្លួនស្រលាញ់ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។ ប្រភពថា នេះជារថយន្ដទំនើបទី២ របស់ស៊ូហ្សាណា ព្រោះកាលពីឆ្នាំ២០២១ ពោលគឺអំឡុងកូវីដ ផ្ទុះខ្លាំង នាងបានទិញរថយន្ដទំនើបម៉ាក Jeep Rubicon តម្លៃជាង ១០ម៉ឺនដុល្លារ គឺរំលងបាន ៥ឆ្នាំ នាងទិញបានរថយន្ដ ១គ្រឿងថែមទៀត។ Fan របស់ស៊ូហ្សាណា បានសាទរតារាចម្រៀងសាច់សខ្ចីរូបនេះថា នាងពិតជាពូកែនិងប៉ិនសន្សំលុយ ហើយការផ្លាស់ប្ដូរផលិតកម្មច្រៀង ពីហង្សមាស មកបារមី ២ឆ្នាំមកនេះ មិនធ្វើឲ្យអាជីព ចម្រៀងនាងចុះខ្សោយ ធ្លាក់ប្រាក់ចំណូលឡើយ បើទោះជាមហាជនមើលឃើញថា នាងមិនសូវមានបទចម្រៀ ងល្បីៗ ដូចកាលច្រៀងនៅហង្សមាស ក្ដី។

រ៉េត ស៊ូហ្សាណា អាយុ២៦ឆ្នាំ ត្រូវបានចាត់ទុកជាតារាដែលមានទ្រព្យច្រើនម្នាក់ ព្រោះចាប់អាជីពចម្រៀង ១០ឆ្នាំមកនេះ នាងទិញបានផ្ទះ ២ល្វែងជាប់គ្នា រថយន្ដទំនើប ២គ្រឿង និងមានហាងលក់សម្លៀកបំពាក់ទៀតផង។ ប៉ុន្ដែខុសពីស្រីស្អាតផ្សេងៗទៀតក្នុងសិល្បៈ ដែលឲ្យតែទិញឡាន ឬផ្ទះថ្មី ពួកគេប្រឈមរឿងសង្ស័យមានប្រុសទិញឲ្យ ហ្សាណា មិនដែលប៉ះរឿងអាស្រូវកេរ្ដិ៍ឡើយ ព្រោះហ្សាណា តាំងពីចាប់អាជីពចម្រៀង នាងត្រូវបានឪពុកម្ដាយតាមជាប់ស្អិតគ្រប់ជំហាន ដែលធ្វើឲ្យប្រុសៗចង់ឆ្មក់ស្នេហា លេងផ្លូវកាត់ មិនអាចទៅរួច ឡើយ ស្របពេលធ្លាប់មានដំណឹងថា ក្រុមគ្រួសារបានព្រមានថា បើនាងប៉ះរឿងអាស្រូវស្នេហា ម្ដាយនឹងឲ្យនាងឈប់ពីអាជីពច្រៀងរាំ ជាបន្ទាន់ ។ បញ្ហានេះហើយដែលធ្វើឲ្យហ្សាណា ផ្អើលៗជាមួយប្រុសៗដែលចង់ញ៉ែនាង រហូតមានពេលខ្លះ នាងត្រូវម្ដាយលើកទូរស័ព្ទជំនួស ចំពោះប្រុសណាដែលមិនពាក់ព័ន្ធកាងារក្នុងវិស័យសិល្បៈ។

គួររំលឹកថា រ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវបានគេសង្ស័យថា នាងជាគូសង្សារកូនឧកញ៉ាព្រាប សុវត្ថិ លោកសុវត្ថិ មុនីនាគ (N.JOHN) ព្រោះពួកគេស្និទ្ធស្នាលគ្នាទាំងក្នុងនិងក្រៅឆាក ។ ប៉ុន្ដែដំណឹងនេះបានរលត់ទៅវិញ ក្រោយពីលោកស្រី ឡុង ស្រីមុំ ភរិយាឧកញ៉ា ព្រាប សុវត្ថិ បានប្រកាសកាលពីឆ្នាំ២០២២ ថាកូនកំលោះទី២ របស់លោកស្រី គ្មានទំនាក់ទំនងស្នេហាជា មួយហ្សាណា ដូចគេសង្ស័យឡើយ ។ តាំងពីពេលនោះមក ហ្សាណា និងមុនីនាគ លែងដើរ ចូលគ្នាទៀត ខណៈពេលនេះ កូនប្រុសលោកព្រាប សុវត្ថិ កំពុងរស់នៅអាមេរិក ប៉ុន្ដែតាមរយៈការជួបគ្នានៅឆាកតន្រ្ដី ហ្សាណា នៅតែគោរពលោកសុវត្ថិ ក្នុងឋានៈជារៀមច្បងម្នាក់ដដែល ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពេលហ្សាណា ទៅដល់បារមី ពេលនេះដៃគូចម្រៀងរបស់នាងមានពីរនាក់ ដែលនាងហ៊ានលេងស្និទ្ធស្នាលដូចមុនីនាគ ដែរ នោះគឺលោកយូហៃ និង នរិទ្ធ ។

រ៉េត ស៊ូហ្សាណា ធ្លាប់ល្បីនៅហង្សមាស បទ «ប្រយោគស្នេហ៍» និង «ឈប់» ជាដើម ខណៈដែលពេល មកជ្រកនៅបារមី នាងក្លាយជាអ្នកនិពន្ធ និងដឹកនាំ MV ដោយខ្លួនឯង បានចេញបទចម្រៀងថ្មី ជាបន្ដបន្ទាប់ ដូចជា «2Am», «ត្រូវការកម្លាំងចិត្ត», «ស្រី្ដសេរី», «Me And You», «How Can I Be In Love», «Baby I Promise You» និងបទ «How can i be in love»។ ទស្សនិកជនចង់ឃើញហ្សាណា ចាប់ដៃជាមួយតារា រ៉េប វណ្ណដា ដើម្បីឲ្យទីផ្សារចម្រៀងនាង មានការចាប់អារម្មណ៍បន្ថែមទៀត តែថៅកែបារមី នៅមិនទាន់រុញនាងឲ្យច្រៀងចង្វាក់រ៉េប ទេ ខណៈដែលហ្សាណា បែជាងាកមកលេងម៉ូដឡានទំនើប ១គ្រឿង ស្មើតម្លៃផ្ទះវីឡា១ ទៅហើយ ៕


