Monday, April 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចខោអាវ ១០ឈុត ជាប់ខ្នោះ

លួចខោអាវ ១០ឈុត ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចសម្លៀកបំពាក់ ចំនួន១០ឈុត នៅក្នុងហាងលក់សម្លៀកបំពាក់ មួយកន្លែង ។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ក្នុងបុរីញូវថោន ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ នរៈ រិទ្ធីសិទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះសុខ គូន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ និងជាអ្នកបកប្រែភាសា មានលំនៅបច្ចុប្បន្ន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំពោះសម្ភារៈបាត់បង់ រួមមាន សម្លៀកបំពាក់ ចំនួន១០ឈុត សរុបទឹកប្រាក់ ចំនួន ៣០០ដុល្លារសហរដ្ឋអាមេរិក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES