Wednesday, April 8, 2026
Homeចរាចរណ៍ចតឡានលើផ្លូវ គេបុកគូទ ខ្ទេចមុខ

ចតឡានលើផ្លូវ គេបុកគូទ ខ្ទេចមុខ

ភ្នំពេញ ៖ រថយន្តទំនើប ១គ្រឿង ត្រូវបានម្ចាស់បើកមកចតនៅលើចិញ្ចើមផ្លូវ ស្រាប់តែបន្តិចក្រោយ មកមានរថយន្តទំនើប ១គ្រឿងទៀត បើកបរក្នុងទិសដៅស្របគ្នា បានជ្រុលមកបុកពីក្រោយ ពេញទំហឹង រុញផ្ទប់នឹងបង្គោលភ្លើងថ្ម បណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតយ៉ាងធ្ងន់ តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវលេខ២១ បុរីពិភពថ្មី កួរស្រូវ២ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus RX400h ចតនៅលើផ្លូវ ត្រង់ចំណុចកើតហេតុ ។ លុះដល់ពេលកើតហេតុ ស្រាប់តែឃើញរថយន្ត RANGE ROVER បើកបោះពួយក្នុងល្បឿនលឿន ក្នុងទិសដៅពីកើត ទៅលិច ពុំដឹងថាអ្នកបើកបរមើលមិនឃើញ ឬបែបណានោះទេ ស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្ត Lexus RX400h នោះ ពេញទំហឹង រុញផ្ទប់បង្គោលភ្លើង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់តែម្តង។

ប្រភពដដែល បន្តថា ករណីនេះ មិនបានបណ្តាលឱ្យមានអ្នករងរបួសឡើយ ហើយក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស និងនគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង អូសយករថយន្តទាំង ២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយ តាមនីតិវិធី៕

RELATED ARTICLES