Tuesday, June 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ខូចខាតផ្ទះ៥៥ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ ខូចខាតផ្ទះ៥៥ខ្នង

ខេត្តកណ្តាលៈ ភ្លៀងលាយខ្យល់កន្ត្រាក់ មួយមេធំ បានបោកបក់មកលើស្រុកពញាឮ ខេត្តកណ្តាល បណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋ ចំនួន៥៥ខ្នងផ្ទះ នៅក្នុងឃុំចំនួន២ គឺឃុំទំនប់ធំ និងឃុំជ្រៃលាស់ ។

គ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិ សាស្ត្រឃុំទំនប់ធំ និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

លោកថ ន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថា នៅវេលាកើតហេតុ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ផង បានធ្វើឱ្យខូចខាតលំនៅឋានប្រជាពលរដ្ឋ ប៉ើងដំបូល ជាប្រភេទផ្ទះប្រក់ស័ង្កសី ផ្ទះប្រក់ក្បឿង សរុបផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៥៥ខ្នងផ្ទះ ស្មើនឹង៥៥គ្រួសារ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ករណីគ្រោះធម្មជាតិនេះ ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ឬបង្កឱ្យមានរបួស ដល់ប្រជាពលរដ្ឋនោះឡើយ។

លោកថា ក្រោយកើតបញ្ហាភ្លាម លោកបានចាត់ឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ រួសរាន់ជួយពលរដ្ឋ ឱ្យអស់ពីសមត្ថភាព៕

RELATED ARTICLES