Wednesday, March 4, 2026
Homeសង្គម និងជីវិតដាក់លបជាប់ត្រីរាជ ៤០គីឡូ លែងវិញ

ដាក់លបជាប់ត្រីរាជ ៤០គីឡូ លែងវិញ

ខេត្តកំពង់ឆ្នាំង ៖ ត្រីរាជ មួយក្បាល ទម្ងន់ប្រមាណ ៤០គីឡូក្រាម ត្រូវបានប្រជានេសាទម្នាក់ចាប់បាន (ដាក់ លប) រួចយកទៅប្រគល់ឱ្យមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសង្កាត់រដ្ឋបាលជល ផលកំពង់លែង លែងចូលទឹកទន្លេធម្មជាតិវិញ។

ការលែងត្រីរាជ ទម្ងន់ជាង៤០គីឡូក្រាមនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា ប្រជានេសាទឈ្មោះនាង នឿន រស់នៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ចាប់បានត្រីរាជ ១ក្បាល មានទម្ងន់ ៤០គីឡូក្រាម មានប្រវែង ១,៥ម៉ែត្រ មានទទឹង ០,៤ម៉ែត្រ ដោយការដាក់លបចាប់បាននៅចំណុចវាលភក់។

ក្រោយការចាប់បាន ប្រជានេសាទ បានប្រគល់ត្រីនោះ មកឱ្យមន្ត្រីរដ្ឋបាលជលផល ហើយធ្វើការលែងចូល ទន្លេវិញ។

ជាមួយនេះ លោកក៏សូមអំពាវនាវដល់ប្រជានេសាទ បើចាប់បានត្រីរាជ ឬត្រីធំៗ ពូជត្រីកម្រ សូមលែងចូល ទន្លេវិញ ឬប្រគល់ឱ្យមន្ត្រីរដ្ឋបាលជលផល ដើម្បីលែងចូលទន្លេវិញ៕

RELATED ARTICLES