ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងបរិស្ថាន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានកោះហៅឈ្មោះឡុង ច័ន្ទវិបុល មកសាកសួរ ករណីអួតបង្ហាញរឿងបាញ់សត្វព្រៃ សត្វស្លាប បង្ហោះតាមបណ្តាញសង្គម និងមានការចែករំលែកតគ្នា រហូតផ្ទុះប្រតិកម្មរិះគន់។

តាមរយៈការសាកសួរ និងផ្តល់ចម្លើយពីបុគ្គលឈ្មោះឡុង ច័ន្ទវិបុល បានសារភាពថា បានប្រព្រឹត្តបរបាញ់សត្វ ស្លាប និងបានធ្វើឡើង ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ២០២០ មកម៉្លេះ។ ហើយខ្លួនត្រូវបានបក្សពួកខ្លួន បានថតរូបភាពទុក និងយកមកបង្ហោះផ្សាយ។

មន្ត្រីជំនាញក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ការបរបាញ់សត្វព្រៃ ត្រូវបានកំណត់ និងគ្រប់ គ្រងយ៉ាងតឹងរ៉ឹង ដោយច្បាប់ ដើម្បីការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។

ក្រសួងបរិស្ថាន ស្នើសុំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងការប្រព្រឹត្តសកម្មភាពបរបាញ់ ការទាក់ចាប់ ការដាក់អន្ទាក់ ការបំពុល និងការធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃ គឺជាអំពើខុសច្បាប់៕

