Monday, February 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សន្តិសុខ ឆក់ទូរស័ព្ទ ជាប់ខ្នោះ

 សន្តិសុខ ឆក់ទូរស័ព្ទ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ ជាសន្តិសុខ ទើបនឹងចេញពីយាម ជិះម៉ូតូតាមផ្លូវទៅផ្ទះ ប្រទះឃើញក្មេងស្រីម្នាក់ កំពុងជិះកង់តាមផ្លូវ មានកាន់ទូរស័ព្ទ ១គ្រឿង បែកគំនិតឆក់ទូរស័ព្ទក្មេងស្រី រួចព្យាយាមរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចប្រទះឃើញ ប្រដេញតាមចាប់ខ្លួនបានភ្លាមៗ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ រៀល ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ (មានសារធាតុញៀន)។ ចំណែកក្មេងស្រីរងគ្រោះ អាយុ៨ឆ្នាំ មុខរបរសិស្ស មានលំនៅបច្ចុប្បន្ន ភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង  ក្រុងអរិយក្សត្រ។

ចំពោះវត្ថុតាងដកហូត រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាក លេខ ភ្នំពេញ 1GZ-4210។ ២-ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ស្វាយ ចំនួន១គ្រឿង (ជារបស់ជនសង្ស័យ)។ ៣-ទូរស័ព្ទដៃម៉ាក iPhone 14 Pro ពណ៌ស ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)។ ៤-គ្រឿងញៀន ចំនួន១កញ្ចប់តូច ប្រភេទមេតំហ្វេតាមីន។ ៥-កែវសម្រាប់ជក់ថ្នាំញៀន ចំនួន១។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានជិះកង់ចេញពីផ្ទះយាយ សំដៅទៅផ្ទះម្តាយបង្កើតរបស់ខ្លួន លុះពេលកំពុងជិះកង់តាមផ្លូវ ដោយកាន់ទូរស័ព្ទ១គ្រឿង ម៉ាក iPhone 14 Pro ជាប់ដៃផង ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានឆក់ទូរស័ព្ទពីដៃរបស់ក្មេងស្រីរងគ្រោះ រួចបានជិះម៉ូតូទៅបាត់។ បន្ទាប់មក ក្មេងស្រីរងគ្រោះ បានជិះកង់ ទៅប្រាប់ម្តាយថា ចោរឆក់ទូរស័ព្ទបាត់ហើយ បន្ទាប់មក ម្តាយក្មេងស្រីរងគ្រោះ បានទៅប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយជនរងគ្រោះបានពាក្យបណ្តឹងភ្លាម ប៉ុស្តិ៍និងកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ក្រុងអរិយក្សត្រ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះរៀល ដារិទ្ធ បានឆ្លើយសារភាពថា ខ្លួនបានឆក់ទូរស័ព្ទរបស់ក្មេងស្រីរងគ្រោះ ប្រាកដមែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាបន្តតាមនីតិវិធី៕

RELATED ARTICLES