Sunday, February 15, 2026
Homeព័ត៌មានជាតិអាជ្ញាធរអេដស៍ និងអង្គការ AHF រៀបចំទិវាស្រោមអនាម័យធអន្ដរជាតិ ចំថ្ងៃទិវានៃក្ដីស្រលាញ់

អាជ្ញាធរអេដស៍ និងអង្គការ AHF រៀបចំទិវាស្រោមអនាម័យធអន្ដរជាតិ ចំថ្ងៃទិវានៃក្ដីស្រលាញ់

ភ្នំពេញៈ«កុំស្ទាក់ស្ទើប្រើស្រោមអានាម័យ»ជាប្រធានបទមួយក្រើនរម្លឹកដល់យុវជន និងពលរដ្ឋខ្មែរ ថាជំងឺអេសដ៍នៅតែមានហានិភ័យនៅកម្ពុជា ហើយមានតែប្រើស្រោមអនាម័យទេ ជាមធ្យោបាយល្អ និងមានប្រ សិទ្ធភាពបំផុត ដើម្បីការពារមេរោគអេដស៍ និងជំងឺផ្សេងៗ ទើបកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេសដ៍ និងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេសដ៍(AHF)កម្ពុជា បានសហការណ៍គ្នារៀបចំទិវាស្រោមអនាម័យអន្ដរជាតិ ចំថ្ងៃទិវានៃក្ដីស្រលាញ់(Valentine’s Day) នៅផ្សារផ្សារទំនើប ខេ ម៉ល(K-Mall) ផ្លូវវេងស្រេង រាជធានីភ្នំពេញ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីគណអធធិបតីលោកបណ្ឌិតឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ,លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋ​លេខា​ធិការក្រសួងអប់រំយុវជន និងកីឡា ,លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គ​ការ​មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)​,លោកសាស្រ្ដាចារ្យជំនួយអ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌុលជាតិ ប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងមានការចូលរួមពីយុវជនជាច្រើននាក់ផងដែរ ជាមួយការចែកស្រោមអនាម័យដោយមិនគិតថ្លៃ និងមានកម្មវិធីសម្ដែងសិល្បៈបែបសប្បាយៗដូចជាច្រៀង និងសម្ដែងល្ខោនជាដើម។

លោកបណ្ឌិត ឈឹម ឃិនដារ៉េត មាន​ប្រសាសន៍ថាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ផែនការណ៍ដើម្បីឆ្លើយតបទៅនិងស្ថានភាពជាក់ស្ដែង និងជម្រុញនូវការ​អនុវត្តន៍ស្រោមអនាម័យឲ្យបាន១០០% ដើម្បីទប់ស្កាត់ឲ្យខាងតែបាននូវការឆ្លងថ្មីនៃមេរោគដ៍កាចសាហាវអេដស៍  និងទប់ស្កាត់ កុំឲ្យមានការឆ្លងមេរោគថ្មីនេះបន្ថែមទៀត  ពោលគឺធ្វើយ៉ាងណាការឆ្លងថ្មីមានតិចជាងម្នាក់ក្នុងមួយថ្ងៃ ឬក្នុងរង្វង់២០០នាក់ ក្នុងមួយឆ្នាំ ព្រោះបច្ចុប្បន្នអ្នកឆ្លងមេរោគអេដស៍មានចំនួនខ្ពស់គួរឲ្យព្រួយបារម្ភ គឺ១០០៩នាក់ក្នុងមួយឆ្នាំ។លោកបណ្ឌិតបន្ថែមថាការរៀបចំទិវានៃក្ដីស្រលាញ់ របស់អង្គការAHF កម្ពុជា ក្រោមប្រធានបទ«កុំស្ទាក់ស្ទើប្រើស្រោមអនាម័យ» ជាការឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទប់ស្កាត់នូវមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ព្រោះសព្វថ្ងៃប្រទេសកម្ពុជានៅតែចាត់ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅតែមានហានិភ័យ និងត្រូវតែរួមគ្នាទប់ស្កាត់ឲ្យខាងតែបាន។

លោកបណ្ឌិត ចន ផាន់ណា ថ្លែងថាការកើនឡើងនៃអត្រាឆ្លងជំងឺកាមរោគនៅទូទាំងពិភពលោក ជាពិសេសជំងឺស្វាយ មិនមែនជារឿងអាថ័កំបាំងទេ ។លោកបន្ថែមថានៅពេលដែលមូលនិធិសកលថយចុះ ជំងឺនេះបានកើនឡើង ខណៈស្រោមអនាម័យមិនត្រូវបានផ្ដល់អទិភាព សម្រាប់ការបង្ការមេរោគអេដស៍ ។លោកថាបើគ្មានការកែតម្រូវជាបន្ទាន់ទេ ការឆ្លងមេរោគអេដស៍ នឹងកើនឡើងវិញឆាប់ៗ  ដើម្បីធានាថាស្រោមអនាម័យគឺឥតគិតថ្លៃ ឬមានតម្លៃសមរម្យ និងអាចរកបានយ៉ាងទូលំទូលាយ សម្រាប់អ្នកដែលត្រូវការវាបំផុត ។លោកបណ្ឌិតបញ្ជាក់ដែរថាការរៀបចំអបអរសាទរទិវាស្រោមអានាម័យអន្ដរជាតិ ស្របជាមួយយុទ្ធនាការទិវានៃក្ដីស្រលាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារៈប្រយោជន៍នៃស្រោមអនាម័យ លើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ជាវិធីសាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់ សុវត្ថិភាពនិងរក្សារសុខភាព ដែលទូទាំង៤៧ ប្រទេស បានរៀបចំទូទាំងពិភពលោក ដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ៕

RELATED ARTICLES