Tuesday, February 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុគ្គលិកវ៉ៃសន្តិសុខ ជាប់ខ្នោះ៥

បុគ្គលិកវ៉ៃសន្តិសុខ ជាប់ខ្នោះ៥

ខេត្តព្រះសីហនុ ៖ បុរសចំនួន ២ក្រុម ម្ខាងជាផ្នែកបុគ្គលិក ម្ខាងផ្នែកសន្តិសុខ ធ្វើការនៅក្នុងសណ្ឋាគារជាមួយគ្នា បានជួបជុំគ្នាផឹកស៊ី លុះស្រវឹងធ្លាក់ភ្នែក ក្លែមសម្តីឌឺដងដាក់គ្នា ឈានដល់ផ្ទុះជម្លោះ ក្លាយជាអំពើហិង្សា វាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសរៀងខ្លួន និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនភាគីទាំងសងខាង សរុបចំនួន៥នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចអគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារ តាក ស៊ីកាង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចអគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារ តាក ស៊ីកាង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្កឡើងដោយជនសង្ស័យ២ក្រុម (ក្រុមសន្តិសុខ និងក្រុមបុគ្គ លិកសណ្ឋាគារ) បណ្តាលឱ្យមានអ្នករងរបួសមួយចំនួន។

ក្រោយទទួលព័ត៌មានភ្លាម តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកលាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះ សីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល-ធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវមូលហេតុ បណ្តាលមកពីទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ីជាមួយគ្នា។

ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម មកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរតាមនិតិវិធី៕

RELATED ARTICLES