Tuesday, February 10, 2026
Homeតារាបរទេសចាន់ជិ ការពារសង្សារ

ចាន់ជិ ការពារសង្សារ

មហាជនចង់ដឹងថា នៅពេលមានដំណឹង ម៉ារិអូ លប​ចូលបន្ទប់ ម៉ៃដាវិកា ពេលយប់ព្រលប់ តើនាង ចាន់ជិ ចាន់ជិរ៉ា ដែលជាសង្សាររបស់ ម៉ារិអូ ម៉ៅរ៉ឺ មានប្រតិកម្មដូចម្តេច ?

ចាត់ទុកថា កំពុងត្រូវព្យុះព័ត៌មានបក់បោកធ្ងន់ធ្ងរណាស់ ក្រោយពីមានពាក្យចចាមអារ៉ាម ម៉ារិអូ លបចូលទៅ​លេងល្បែង ស្នេហាក្នុងបន្ទប់តារាឯកស្រី ម៉ៃ ដាវិកា ពេលរាត្រី។ ថ្វីបើ ភាគីតារាឯកប្រុសបានចេញមកបដិសេធថា ដំណឹងនោះ “មិនពិត” តែមហាជនក៏នៅតែចង់ដឹងថា តើសង្សារស្រីរបស់ ម៉ារិអូ មានប្រតិកម្មបែបណា បើសង្សារប្រុសមានពាក្យចចាមអារ៉ាម ជាមួយស្រីផ្សេងបែបនេះ ?

ទីបំផុត ចាន់ជិ ចាន់ជិរ៉ា ចេញបកស្រាយ រឿងនេះថា នាងបានអានព័ត៌មាននោះហើយ តែគិតថា ម៉ារិអូ គង់មិនធ្វើបែបនោះឡើយ ព្រោះគេតែងតែធ្វើល្អទាំងនៅមុខនិងក្រោយនាង។

នាង ចាន់ជិ ចាន់ជិរ៉ា


 “អានហើយចា៎ ! ខ្ញុំក៏ឆ្ងល់ដែរ ព្រោះប្រសិនបើគេ ធ្វើបែ​បនោះ​ ក៏គួរជាពេលដែលគេថតរឿងទេ។ ខ្ញុំអានហើយ មិនបាន គិតអ្វីទេ គឺអស់សំណើចចា៎ ! ខ្ញុំយល់ថា បងអូ មិនមែនជាមនុស្សបែប នោះទេ។ គាត់ប្រព្រឹត្តល្អ មិនគួរធ្វើរឿងបែបនោះទេ។ បងអូ ប្រាប់ថា វាគ្រាន់ តែជាព័ត៌មាន មិនបាច់គិតច្រើនទេ។ ខ្ញុំជឿចិត្តបងអូ។ បង គាត់ជាមនុស្សប្រព្រឹត្តខ្លួន ល្អ មិនថាតែនៅមុខ ឬនៅក្រោយខ្នងទេ។ ខ្ញុំយល់ថា គាត់មុខជាមិនធ្វើអ្វីឱ្យគេឃើញ រហូត មានព័ត៌មានបែបហ្នឹងឡើយ !”

ចាន់ជិ ប្រាប់ថា មានគេសួរនាងពីរឿងនេះច្រើនណាស់ តែនាងនៅតែអះអាងថា ម៉ារិអូ និង ម៉ៃ ដាវិកា គ្មានអ្វីអាថ៌កំបាំងទេ។

លើសពីនេះ នៅពេលអ្នកកាសែតសួរថា ពេលនេះនាង និង ម៉ារិអូ មានស្ថានភាពជា សង្សារពេញសិទ្ធិហើយឬ? នាងក៏ជំរុញឱ្យទៅសួរ ម៉ារិអូ ថា “ទុកឱ្យបងអូ ជាអ្នកនិយាយ ចុះ។ បើចង់ដឹងអីសុំសួរគាត់ចុះ”។

នាងថា ស្ថានភាពបែបនេះរវាងនាង និង​ ម៉ារិអូ គឺល្អប្រសើរ ហើយមិនចាំបាច់យក ពាក្យសង្សារមកដាក់សម្ពាធទេ៕

ម៉ារិអូ និងនាង ម៉ៃ ដាវិកា

RELATED ARTICLES