Tuesday, February 10, 2026
Homeតារាបរទេសពិសោធន៍ឆាកជីវិតស្នេហា ចេមស៍ និង ម៉ាក

ពិសោធន៍ឆាកជីវិតស្នេហា ចេមស៍ និង ម៉ាក

ចាប់គូជាមួយតារាឯកប្រុសមុខក្មេងខ្ចី ចេមស៍ ជិរ៉ាយុ ជាលើកដំបូងក្នុងរឿង “អន្ទាក់ហង្ស” ធ្វើឱ្យ ឃីម បឺលី ត្រូវញាក់សាច់ជាមួយនឹងឆាកឈុតស្នេហារបស់អ្នកកំលោះនេះ”។

ប្រការនេះធ្វើឱ្យមានចំណោទចោទសួរថា ពេលត្រូវនែបនិត្យស្នេហាជាមួយលោក ចេមស៍ ជិរ៉ាយុ បែបនេះ តើតារាឯកក្នុងជីវិតពិតរបស់នាងគឺលោក ម៉ាក ព្រិន មានអារម្មណ៍បែបណាដែរ? នាងត្រូវសុំអនុញ្ញាតពី ម៉ាក ព្រិន ជាមុនឬទេ មុនចូលឆាកស្នេហា?

ចម្ងល់នេះត្រូវបាន ឃីម បឺលី ឆ្លើយយ៉ាងខ្លីថា “មិនបាច់សុំទេ ព្រោះម្នាក់នោះខ្លាំងជាងយើងទៅទៀត”។
ដោយសារតែចម្លើយរបស់ ឃីម នេះហើយទើបស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ រៀបចំកម្មវិធីពិសេសមួយ មានគ្រែ មានពូក សម្រាប់ឱ្យបុរសទាំងពីរ ពិសោធឆាកឈុតលើគ្រែឱ្យទស្សនិកជនវាយតម្លៃថា មួយណាអស្ចារ្យជាង។
មានតែទស្សនិកជនដែលបានទស្សនាឆាកឈុតស្នេហានេះ កាលពីថ្ងៃអាទិត្យទី៩ មេសា ប៉ុណ្ណោះ ដែលអាចឱ្យពិន្ទុថា ចេមស៍ ឬ ម៉ាក ដែលធ្វើឱ្យភាគីស្រីញាក់សាច់ស្រៀវស្រើបជាង៕​

RELATED ARTICLES