Saturday, April 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានធំបុករះផ្ទះ៤ខ្នង របួសធ្ងន់តៃកុង

ឡានធំបុករះផ្ទះ៤ខ្នង របួសធ្ងន់តៃកុង

ខេត្តកណ្តាល ៖ រថយន្តធុនធំ ១គ្រឿង កំពុងបើកបរលើដងផ្លូវក្នុងល្បឿនលឿន លុះគេចពីរថយន្ត ១គ្រឿងទៀត ធ្វើឱ្យរេចង្កូតបុករះផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង បណ្តាលឱ្យរងការខូចខាត ចំណែកអ្នកបើកបរថយន្ត រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ៦និង៥០នាទីព្រលប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9490 បើកបរដោយ បុរសម្នាក់ឈ្មោះលៀង ដែន អាយុ៤៦ឆ្នាំ មានលំនៅក្នុងខេត្តកំពង់ធំ (រងរបួសធ្ងន់)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ 3F-9490 បើកបរដោយបុរសឈ្មោះលៀង ដែន បានធ្វើដំណើរពីទិសត្បូង ទៅជើង (ភ្នំ ពេញ-ព្រែកក្តាម)។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានព្យាយាមគេចរថយន្តមួយគ្រឿងដែលកំពុងចេញពីផែ បណ្តាលឱ្យរេចង្កូតទៅខាងឆ្វេង ហើយបុកចូលផ្ទះប្រជាពលរដ្ឋជាប់ផ្លូវ ទាំងកំរោលតែម្តង។

ប្រភពដដែល បន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យអ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ។ ចំណែករថយន្ត បានខូចខាតស្រាល ខណៈផ្ទះប្រជាពលរដ្ឋ មួយខ្នង ខូចខាតផ្នែកខាងមុខ ព្រមទាំងសំយាបសម្រាប់លក់ដូរ ចំនួន៣ និងសម្ភារលក់ដូរប្រចាំថ្ងៃ ជាច្រើនផងដែរ។

យោងតាមការបញ្ជាក់ ផ្ទះដែលរងផលប៉ះពាល់ ស្ថិតក្រោមម្ចាស់ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះឆយ ស្រីនៀត ទី២-ឆយ គន្ធា ទី៣-ឈ្មោះហង្ស បញ្ញា និងទី៤-ឈ្មោះនុត វាសនា រស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ដើម្បីធ្វើការត្រួតពិនិត្យ ៕

RELATED ARTICLES