Saturday, April 25, 2026
Homeព័ត៌មានជាតិលោកវេជ្ជបណ្ឌិតចន ផាន់ណាៈAHF ដាក់សំណើរ៦ចំណុច ទៅWHO

លោកវេជ្ជបណ្ឌិតចន ផាន់ណាៈAHF ដាក់សំណើរ៦ចំណុច ទៅWHO

ភ្នំពេញៈអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បាន​រៀបចំកិច្ចប្រជុំជាមួយដៃគូ និងបណ្តាញសារព័ត៌មាននៅថ្ងៃទី២៤ នៅទីក្រុងភ្នំពេញ ដើម្បី​ជម្រុ​ញឱ្យ​រដ្ឋជាសមាជិក អង្គការសុខភាពពិ ភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការ​ចូល​ប្រើប្រាស់  និងការអាចទទួលបានការចែករំលែក   អត្ថប្រយោជន៍ សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះនឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ច​ប្រជុំ​លើក​ទីប្រាំមួយ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ)   នៅទីក្រុងហ្សឺណែវ ប្រព្រឹត្ត​ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិតចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា​នៃ​អង្គ​ការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដសបានថ្លែងថាAHF បានសំណើរសំខាន់ៗ៦ចំណុច​ទៅ​កាន់​​រដ្ឋសមាជិក អង្គការសុខភាពពិភពលោក (WHO)៖

១៖ គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចឈាន​ទៅមុខ​បានទេបើគ្មានឧបសម្ព័ន្ធ PABS ដែលមានកាតព្វកិច្ចដែលធានាការចែក​រំលែកអត្ថ​ប្រយោជន៍ដែលអាច   អនុវត្តបាននៅគ្រប់ដំណាក់កាលទាំងអស់រួមមានដូចជា  ជំងឺរាត​ត្បាតនាពេលអនាគត  បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជា​សកល​(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយ ពីមួយទៅមួយទៀត (interpandemic periods)។

២៖ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចក្នុងអំឡុងពេលមាន បញ្ហាបន្ទាន់សុខភាព​សាធារ​ណៈ និងការព្រួយបារម្មណ៏ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីក​រាល​ដាលជំងឺជាសកលមួយពីមួយទៅមួយទៀត(interpandemic periods)៖ ភាពច្បាស់លាស់ និង​មានការយល់ព្រមទុកជាមុន (ឧទាហរណ៍ មិនត្រូវបានពន្យារពេលដល់ការចរចាទ្វេភាគីរវាង WHO និងក្រុមហ៊ុនផលិត) គួរតែត្រូវបានរួមបញ្ចូល នូវចំនួនភាគរយ នៃវ៉ាក់សាំង​ដែល​បាន​កំណត់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល អាជ្ញាប័ណ្ណដែលបានចរចាជាមុន និងការផ្ទេរ​ចំ​ណេះដឹង/បច្ចេកវិទ្យាការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ និងការចូលប្រើប្រាស់​ជាសា​ធារ​ណៈចំពោះលទ្ធផលមិនមែនសំរាប់ការធ្វើជំនួញ។

៣៖កិច្ចសន្យាស្តង់ដារ៖ ដើម្បីធានាបាននូវការចុះបញ្ជីអ្នកប្រើប្រាស់ ការតាមដានប្រភព  ការ​​ទទួលខុសត្រូវ និងការអនុវត្តបាន នីតិវិធីសំខាន់ៗក្នុងកិច្ចសន្យាមានស្តង់ដារ ត្រូវតែចរចារ​ជាមុនដោយប្រទេសនីមួយៗ ដោយមិនគួរទុកឲ្យមានការចរចាទ្វេភាគីរវាងអង្គការ WHO និងអ្នកទទួលផលទេ។

៤៖គ្មានការចុះឈ្មោះ គ្មានការចូលប្រើប្រាស់៖ ប្រទេសនានាត្រូវតែគាំទ្រការចុះឈ្មោះអ្នក​ប្រើប្រាស់ជាកាតព្វ កិច្ច ការតាមដានប្រភពប្រើប្រាស់ និងកិច្ចព្រមព្រៀងចូលប្រើទិន្នន័យ ដើម្បីការពារប្រព័ន្ធ និង ធានាថាវាមិនអាចត្រូវបានប្រើប្រាស់ដោយអនាមិកបាន។

៥៖ បដិសេធប្រព័ន្ធផ្លូវពីរ៖ ការប្រើប្រាស់វិធីសាស្ត្រ “hybrid” ឬវិធីសាស្ត្រទ្វេដង (dual track) ដែលបំបែកការទទួលបានព័ត៌មាន ឬធនធានចេញពីការចែករំលែកអត្ថប្រយោជន៍ នឹងបង្ករ​ឱ្យមានចន្លោះប្រហោង បន្ថយភាពរឹងមាំនៃប្រព័ន្ធ និងអនុញ្ញាតិមានការគេចវេសពីកាតព្វកិច្ច។

៦៖គាំទ្រវិធីសាស្រ្តសុខភាពសាធារណៈចំពោះកម្មសិទ្ធិបញ្ញា   (IP)៖ កម្មសិទ្ធិបញ្ញា (IP) ត្រូវតែ​ដឹកនាំដោយតម្រូវការសុខភាពសាធារណៈ៖ ការប្រើប្រាស់ទាំងឡាយណា​ដែលមិនមែន​ជា​ពា​ណិជ្ជកម្ម មិនគួរបង្កើតកម្មសិទ្ធិបញ្ញាលើធនធាន ឬលទ្ធផលដែលត្រូវបានចែករំលែកជា    សា​​​​​ធារ​ណៈឡើយ នៅពេលដែលកម្មសិទ្ធិបញ្ញា កើតឡើងពីការ​ប្រើប្រាស់​ក្នុងវិស័យ​ពា​ណិ​ជ្ជកម្ម ការអនុញ្ញាតប្រើប្រាស់គួរតែត្រូវតែផ្តល់សិទ្ធិជូនអង្គការសុខ ភាពពិភពលោក (WHO) សម្រាប់ការចេញអាជ្ញាប័ណ្ណបន្ត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយគ្មាន កម្ម​សិទ្ធិបញ្ញា ណាមួយគួររារាំងអ្នកដទៃពីការប្រើប្រាស់សម្ភារៈ​ដែលបានចែករំលែកឡើយ។

 លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខ​ភាពអ្នកជំងឺអេដស៍ បានមានប្រសាសន៍ថាអ្វីដែលប៉ះពាល់ដល់​សុខភាពសាធារណៈយើង​នឹងបន្ដធ្វើ ហើយបើសិនជាយើងមិនឈានដល់ការជោគជ័យនិងការផ្លាស់ប្ដូរ ទទួលបានសេវា​សុខ​ភាពទេ យើងនឹងលំបាកព្រោះឆ្លងកាត់បទពិសោធន៍កូវីដយើងបានដឹងហើយថាម៉េច ។​វ៉ាក់​សាំងក៍រកឃើញហើយយើងក្រទទួលបាន ទាំងអស់គ្នាឆ្លេឆ្លារគ្រប់គ្នាដើម្បីធ្វើម៉េច​ឲ្យបាន​វ៉ាក់​សាំង។ផលប៉ះពាល់នឹងមានតិចឬច្រើនទៅតាមហ្នឹង។

 យ៉ាងណាតាមរយៈការតស៊ូមតិកន្លងមករបស់អង្គការមូលនិធិថែទាំសុខភាពអ្មកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បន្ថែមថាខាងភាគី​សហភាព​អ៊ឺរ៉ុប​មិន​ទាន់បានសម្រេចនៅ ឡើយទេ ប៉ុន្ដែតាមប្រទេសនីមួយៗស្ថានទូតខ្លះក៍បានឆ្លើយ​តប​ជា​លាយ​លក្ខណ៍អក្សរ ជាការចូលរួមគាំទ្រអីចឹងយើងធ្វើពីជំហ៊ាននៃការគាំទ្រ។

មន្រ្ដីAHF បានឲ្យដឹងថាសំណើរទៅកាន់WHO នោះមិនមែនតែកម្ពុជាម្នាក់ទេ ប៉ុន្ដែ​គឺ​មានជាង៥០ប្រទេសផ្សេង ទៀត ដូចជាអាមេរិកឡាទីន  អ៊ឺរ៉ុប និងអាស៊ីជាដើមដោយប្រទេស​ខ្លះបាន​ដាក់​ញាត្តិទៅជួបប្រធានាធិបតី ប្រ ទេសខ្លះដាក់ញាត្តិទៅជួបប្រធានសភារ និងខ្លះ​ទៀត​​ដាក់​​លិខិត​ទៅជួបសហភាពអ៊ឺរ៉ុប។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងស្តីពីជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០២៥ មិនអាចឈានទៅមុខបានទេ បើគ្មានឧបសម្ព័ន្ធ ការចូលប្រើប្រាស់ និងការទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ(PABS) ដែលនៅក្នុងឧបសម្ព័ន្ធមានចែងពីការគ្រប់គ្រងក្នុងការផ្តល់សំណាកភ្នាក់ងារមេរោគបង្ករជំងឺ និងទិន្នន័យហ្សែនត្រូវបានចែកអត្ថប្រយោជន៍   ដែលទទួលបាន រួមទាំងវ៉ាក់សាំង ការធ្វើ​រោគ​វិនិច្ឆ័យ និងការព្យាបាល ត្រូវបានប្រគល់ជូនវិញដោយស្មើភាព។

កិច្ចប្រជុំចរចារ នាពេលខាងមុខជាឱកាសចុងក្រោយដែលបានកំណត់ពេលដើម្បីបញ្ចប់នូវ កិច្ច​ព្រមព្រៀងអ្វីដែលគួរតែមាននូវក្នុងឧបសម្ព័ន្ធនេះ ដើម្បីអោយការចូលប្រើប្រាស់ និងកា​អាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ទទួលបានដោយ​សមធម៌ មុនពេលមានកិច្ច មហាសន្និបាត សុខភាពពិភពលោកក្នុងខែឧសភា មកដល់ ដែល​ជាពេលវេលាមួយដ៏សំខាន់ ខណៈពេលដែលបទប្បញ្ញត្តិ   សមធម៌សំខាន់ៗផ្សេងៗដែល​មាន​នូវក្នុងឧបសម្ព័ន្ធ មិនទាន់បានដោះស្រាយ។

បើគ្មានកិច្ចព្រមព្រៀងដ៏រឹងមាំ និងអាចអនុវត្តបាននោះទេ ពិភពលោកនឹងប្រឈមនឹងការ​បរា​ជ័យម្តងទៀតដូចដែលយើងធ្លាប់បានបរាជ័យក្នុងយុគ្គសម័យនៃជំងឺកូវីដ-១៩ ខណៈពេល​ដែលយើងមិនអាចទទួល បានដោយសមភាពនូវ ការប្រើប្រាស់មធ្យោបាយង្គ្រោះជីវិត ដែល​បានបន្សល់ទុកអោយប្រទេសជាច្រើនប្រឈមមុខនឹងការរីករាលដាលនៃជំងីឆ្លងជាសកលនេះ។ លទ្ធផលនៃការចរចាទាំងនេះនឹងកំណត់ថាតើការឆ្លើយតបនៃជំងឺ រាតត្បាតនាពេលអនាគត  បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ ជាសកល(PHEIC) និងក្នុង​ចន្លោះ​ពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត (interpandemic periods) ត្រូវបានជម្រុញដោះស្រាយដោយសមធម៌ទទួលសេវាសុខភាព និងកិច្ចសហប្រតិបត្តិការ ឬត្រូវបាន ពន្យារពេល ការមើលរំលង មិនដោះស្រាយ  និងវិសមភាព៕

RELATED ARTICLES