Friday, April 10, 2026
Homeចរាចរណ៍បើកឡានក្រឡាប់ ៣ត្រឡប់ បុកដើមដូង

បើកឡានក្រឡាប់ ៣ត្រឡប់ បុកដើមដូង

ខេត្តកំពត ៖ បុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រា បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុករះរបងផ្ទះអ្នកភូមិ បណ្តាលឱ្យក្រឡាប់ ៣ត្រឡប់ រួចជ្រុលទៅបុកដើមដូង ធ្លាក់ទាំងផ្លែដូងជាច្រើនផ្លែ និងធ្វើឱ្យរថយន្តខូចខាតយ៉ាងដំណំ  សំណាងល្អ តៃកុងរថយន្ត រងរបួសស្រាល និងបានស្រែកហៅអ្នកភូមិឱ្យជួយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកកាមរី ពណ៌ស បើកបរតែ ម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងទិសដៅពីត្បូង ទៅជើង ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ នៅខាងលិចផ្លូវ រួចក្រឡាប់ ៣ត្រឡប់ ទៅបុកដើមដូង ជ្រុះផ្លែដូង ជាច្រើនផ្លែ។

ប្រភពដដែល បន្តថា ភ្លាមនោះ អ្នកបើកបរដែលរងរបួសស្រាល បានស្រែកហៅអ្នកភូមិឱ្យជួយ និងបាននិ យាយប្រាប់អ្នកភូមិ ទាំងក្នុងស្ថានភាពស្រវឹងស្រាថា គាត់បានដឹកអីវ៉ាន់ ចុះពីលើភ្នំបូកគោ ទៅកាន់ស្រុកកំ ណើត នៅឃុំតានី ស្រុកអង្គរជ័យ។

ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចសាកសួររួច អ្នកបើករថយន្តខាងលើ ត្រូវបានសាច់ញាតិ ដឹកទៅកាន់មន្ទីរពេទ្យ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES