Friday, March 6, 2026
Homeចរាចរណ៍បើកឡានបុកសួនផ្លូវ បាក់ដើមឈើ ៨ដើម

បើកឡានបុកសួនផ្លូវ បាក់ដើមឈើ ៨ដើម

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកខឿនសួនពុះចែកផ្លូវ រួចបន្តទៅបុករះដើមឈើ បណ្តាលឱ្យបាក់រំលំ ចំនួន៨ដើម ចំណែករថយន្តបង្កហេតុ ដាច់កង់ម្ខាង ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ R3 ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7928 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ R3 ទិស ដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតទៅបុកខឿនសួនទ្រូងផ្លូវ រួចបន្តទៅបុករះដើមឈើ បាក់ចំនួន ៨ដើម ហើយរថយន្តមិនទាន់អស់ល្បឿន បន្តទៅ មុខជិត១មួយគីឡូម៉ែត្រ ដោយស្ថានភាពរថយន្តដាច់កង់មុខ ចំហៀងផ្នែងខាងឆ្វេង ទើបទៅមុខលែងរួច និងត្រូវសមត្ថកិច្ចឃាត់បាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ បានចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES