Thursday, March 5, 2026
Homeចរាចរណ៍បើកបុករបាំងថ្ម បាក់៤កង់ រត់ចោលឡាន

បើកបុករបាំងថ្ម បាក់៤កង់ រត់ចោលឡាន

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យជ្រុលទៅបុករះក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យបាក់អស់ចំនួន ៤កង់ ចំណែករថយន្ត ខូចខ្ទេចមួយកំណាត់មុខ ហើយម្ចាស់រថយន្តបានរត់គេចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាក NISSAN ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2CH-6927 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករះក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ខូចខាត ចំនួន៤កង់ ចំណែករថយន្តបង្កហេតុ ខូចខាតមួយកំណាត់មុខ យ៉ាងធ្ងន់ ហើយភ្លាមៗនោះ អ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ បានចុះមកដល់ធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្ត ចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES