Wednesday, March 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប្តីបើកឡានកិនជើង ដាល់ប្រពន្ធប៉ោងមុខ

ខឹងប្តីបើកឡានកិនជើង ដាល់ប្រពន្ធប៉ោងមុខ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បើកឡានដឹកប្រពន្ធ ចេញពីហូបការគេ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅកិនជើងបុរសម្នាក់ ដែលកំពុងស្ថិតក្នុងសភាពស្រវឹងស្រាធ្លាក់ភ្នែក ធ្វើឱ្យបុរសនោះផ្ទុះកំហឹង ស្ទុះទៅវាយកញ្ចក់រថយន្ត បណ្តាលឱ្យបែក លុះស្ត្រីជាប្រពន្ធម្ចាស់រថយន្ត ចុះសួរនាំ បែរជាបុរសស្រវឹង ដាល់១ដៃ ចំកណ្តាលមុខ បណ្តា លឱ្យហើមប៉ោងមុខ ទើបជនរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះជនដៃដល់ យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិឈើទាលជ្រំ ឃុំត្រ ពាំងជោរ ស្រុកឱរ៉ាល់។ លុះមកដល់វេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃដដែល ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យដៃដលដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ជូ  ថារិទ្ធ  ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅ ភូមិព្រៃផ្តៅ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។ ចំណែកស្ត្រីរងគ្រោះដែលត្រូវជនដៃដល់ដាល់ ១ដៃ ប៉ោងមុខ មានឈ្មោះ ថា មានអឺ  ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ជូន ថារិទ្ធ បានធ្វើសកម្មភាពប្រើដៃវាយទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះ ឈ្មោះខេន វុធថៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យបែកកញ្ចក់ទ្វារមុខ ខូចខាតទាំងស្រុង  និងវាយទៅលើប្រពន្ធជនរង គ្រោះ ឈ្មោះ ថា មានអឺ  ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចំមុខ មួយដៃថែមទៀត ខណៈដែលជនរងគ្រោះ មកចូលរួមកម្មវិធីមង្គលការបងប្អូន នៅភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា  ករណីខាងលើ កើតឡើងបណ្តាលមកពីជនសង្ស័យស្រវឹងស្រា ហើយខឹងជនរងគ្រោះថយរថយន្តកិនជើងខ្លួន ទើបវាយកញ្ជក់រថយន្ត បណ្តាលឱ្យបែក រួចវាយទៅលើប្រពន្ធជនរងគ្រោះ ១ដៃ ចំមុខថែមទៀត។ ភ្លាមៗនោះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យនគរបាលជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មាននិងបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងជោរ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជន សង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ សាកសួរនិងកសាងសំណុំរឿង បញ្ជូនបន្តទៅស្នង ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES