Thursday, February 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិក

បង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិក

ខេត្តសៀមរាបៈ កម្លាំងនគរបាលខេត្តសៀមរាប ចុះអនុវត្តវិធានការត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មមួយកន្លែង រកឃើញម៉ាស៊ីននិងក្បាលបារីអេឡិចត្រូនិក ចំនួន១០១ប្រអប់ និងបានឃាត់ខ្លួនម្ចាស់ទីតាំង យកមកសាកសួរ ចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយ ដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀម រាប និងការចង្អុលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ ហួត សុធី ស្នងការគរបាលខេត្តសៀម រាប នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្តវិធានការត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មមួយកន្លែង ដែលស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានរកឃើញម៉ាស៊ីននិងក្បាលបារីអេឡិចត្រូនិក សរុបចំនួន ១០១ប្រអប់ និងបាននាំខ្លួនម្ចាស់អាជីវកម្ម ឈ្មោះ ហឿន គឹមម៉េង ភេទប្រុស អាយុ៤០ឆ្នាំ មកធ្វើការសាកសួរ។

ក្នុងករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការដកហូតវត្ថុតាងខាងលើ មករក្សាទុក ដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែរនាំដល់ម្ចាស់អាជីវ កម្ម ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពក្នុងការចរាចរ ជួញដូរ និងការនាំចូលផលិតផល SISHA បារីអេឡិចត្រូនិក (ECigarett) និងអេចឈ៍ធីភី ដែលតែងហៅថា (Hybrid) ជាបន្តទៀត៕

RELATED ARTICLES