Tuesday, February 24, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា បណ្តេញចេញជនបរទេសជាង១ពាន់នាក់ ពាក់ព័ន្ធឆបោកអនឡាញ

កម្ពុជា បណ្តេញចេញជនបរទេសជាង១ពាន់នាក់ ពាក់ព័ន្ធឆបោកអនឡាញ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញជនបរទេសចំនួន ១០៩០នាក់ ចេញពីព្រះរា ជាណាចក្រកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធបទល្មើសឆបោកអនឡាញ និងស្នាក់នៅខុសច្បាប់។

តាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅថ្ងៃទី២១-២២ -២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេស សរុបចំនួន ១០៩០នាក់ (ស្រី ១៣៥នាក់) មាន១៧សញ្ជាតិ។

ជនបរទេសទាំង ១៧សញ្ជាតិ ដែលត្រូវបានបណ្តេញចេញ រួមមាន ចិន ឥណ្ឌា ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា ប្រេស៊ីល បង់ក្លាដែស នេប៉ាល់ ចិនតៃវ៉ាន់ លីបេរីយ៉ា កាមេរូន យ៉ូហ្គង់ដា សេរ៉ាឡេអូន ម៉ាឡេស៊ី ហ្គាណា នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ា។ ក្រុមជនបរទេសទាំងនេះ ត្រូវបាន បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមយន្តហោះពិសេស ក្នុងនោះ ២សញ្ជាតិ មានជនជាតិចិន ចំនួន ៤៩៤នាក់ ករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងជនជាតិមីយ៉ាន់ម៉ា ចំនួន១៦៨នាក់ និងមួយចំនួនទៀត ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសអន្តរជាតិតេជោ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោ តឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

RELATED ARTICLES