Friday, February 13, 2026
Homeតារាខ្មែរវណ្ណដា ទិញឡានថ្មី តារាសិចស៊ីសរសើរសង្សារ ស្អាត១០០

វណ្ណដា ទិញឡានថ្មី តារាសិចស៊ីសរសើរសង្សារ ស្អាត១០០

ភ្នំពេញ ៖ សង្សារថ្មីរបស់តារារ៉េប លោកម៉ាន់ វណ្ណដា នាងឡូរីន (Lauryn) ត្រូវបានអតីតតារាចម្រៀងនិងសម្ដែងសិចស៊ី អ្នកនាងឆ័យលី ដាឡែន (មឿន ម៉ាឡែន) ដែលកំពុងរស់នៅយ៉ាងមានក្ដីសុខលើទឹកដីសហ រដ្ឋអាមេរិក ជាមួយប្ដីថ្មី វ័យក្មេងនោះ បានចេញមុខសរសើរថាជាស្រីស្អាតគ្រប់កន្លែងទាំងអស់ គ្មានទាស់ត្រង់ណា  និងសមគ្នាបំផុតជាមួយវណ្ណដា ។ ជាមួយគ្នានេះ ដាឡែន ថែមទាំងបានរៀបរាប់ចំណុចស្អាតរបស់សង្សារ វណ្ណដា ដែលនាងផ្តល់ពិន្ទុ ១០០ ផងដែរ ក្នុងនោះមានដូចជា ៖ មុខ រាង ដោះ គូទ សាច់ ចរិត ឆ្លាត  និងពូកែ ដែលទាំង ៨ចំណុចខាងលើនេះ ដាឡែន ថានាងហ៊ានដាក់ពិន្ទុឲ្យ ឡូរីន ១០០លើ១០០ ពេញតែម្ដង ។

ឆ័យលី ដាឡែន ថ្លែងសសើរសង្សារថ្មីរបស់វណ្ណដា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦  ថា «កូននេះ (Lauryn) ស្អាតគ្មានទាស់កន្លែងណា ស្អាតណាស់ ចរិតក៏ល្អទៀត អ្នកខ្លះស្អាត តែដោះ ក្ដិតវិញ ឡើងស្វិត ។ និយាយទៅស្អាតគ្មានទាស់ មិនដែលសរសើរក្មេងណាដូចក្មេងនេះនែ៎ ! បញ្ជាក់ អត់មានស្គាល់កូនហ្នឹងទេ សរសើរចេញពីចិត្ត សមជាសង្សារវណ្ណដា មែន» ។

 ការដែល ឆ័យលី ដាឡែន ចេញមុខសរសើរសង្សាររបស់វណ្ណដា នាពេលនេះ ក្រោយពីដាឡែន បានឃើញ ឡូរីន លេងឈុតប៊ីគីនី បង្ហាញរូបរាងកាយទាំងអស់ នៅសល់តែអាវវ៉ែនតា និងខោលីអូព៌ណផ្កាឈូក ចុះទៅងូតទឹកនៅអាងហែលទឹកមួយ នៅលើខុនដូ ជាន់លើអាកាស (Sky Bar) ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ជ្រួលច្របល់ខ្លាំង ព្រោះសាច់ដ៍ខ្ចី តាំងពីចុងជើង ដល់ក្បាល គឺពិតជាគួរឲ្យចង់ស្ទាបអង្អែល។ ប៉ុន្ដែអ្នកដែលជាម្ចាស់កម្មសិទ្ធិបេះដូងស្រីស្អាតរូបនេះ គឺមានតែតារារ៉េប លេងម៉ូដសាក់ វណ្ណដា ម្នាក់ប៉ុណ្ណោះ ។ គេថា វណ្ណដា ពិតជាភ្នែកមុតមិនធម្មតាមែន ដែលរកបានសង្សារថ្មី ជាស្រីក្មេងស្អាត រហូតធ្វើឲ្យសិស្សច្បងក្នុងសិល្បៈ អ្នកនាងឆ័យលី ដាឡែន អត់ទ្រាំមិនសរសើរមិនបាន ។

គួរបញ្ជាក់ថា អំឡុងពេល វណ្ណដា ត្រូវបានគេចាប់អារម្មណ៍លើសង្សារខ្លួន កាន់តែខ្លាំងនេះ គេឃើញនៅលើបណ្ដាញសង្គម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦  តារារ៉េប របស់ផលិតកម្មបារមី រូបនេះ បានចូលទៅឃ្លាំងឡានមួយ ទៅទិញនិងសាកសំឡេងរថយន្ដLamborghini ពណ៌លឿង ដែលឡានម៉ាកនេះ ជាការទិញលើកទី២ហើយ សម្រាប់វណ្ណដា ព្រោះកាលពីខែឧសភា ឆ្នាំ២០២៥ លោកក៏ធ្លាប់ទិញឡាន Lamborghini  ពណ៌ខ្មៅម្ដងហើយដែរ។ ប្រភពថា បើគិតពីការចំណាយលើរថយន្ដទំនើប ទាំងពីរគ្រឿងនេះ វណ្ណដា ជះលុយជាងកន្លះលានដុល្លារទៅហើយ ហេតុនេះអ្នកដែលថា វណ្ណដា ត្រូវក្រុមហ៊ុនខ្លះ ដកចេញពី BA ព្រោះតែលោកនិយាយរឿងសៀម ឈ្លានពានខ្មែរ ប៉ះពាល់ដល់ផលិតផលកុងត្រាជាមួយលោក ធ្វើឲ្យតារារ៉េប រូបនេះ ធ្លាក់ចំណូលនោះ មិនត្រឹមត្រូវទេ ព្រោះបើចំណូលខ្សត់មែន មិនមែន វណ្ណដា ទិញឡានទំនើបថែមបែបនេះឡើយ ។

ទស្សនិកជន កត់សម្គាល់ដែរថា អំឡុងពេលដែល វណ្ណដា កាន់តែហ៊ឺហានេះដែរ ចំណងស្នេហាលោក ជាមួយសង្សារ ឡូរី ត្រូវបានគេសង្ស័យថា រង្គោះរង្គើ ព្រោះអ្នកទាំងពីរលែងសូវបណ្ដើរគ្នាជាចំហដូចមុន ហើយនៅថ្ងៃខួបកំណើតវណ្ណដា គម្រប់២៩ឆ្នាំ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នោះ ឡូរីន មិនបានចេញសារជូនពរអ នាគតប្ដី ឬ Surprise នំខេកឡើយ ។

ទាក់ទងបញ្ហានេះដែរ កាលពីពេលថ្មីៗនេះ  ឡូរីន ហាក់ទទួលស្គាល់ថា នាងនិងសង្សារ កំពុងមានបញ្ហាជាមួយគ្នាមែន ដោយនាងចេញសារថា «ឈ្លោះត្រូវ ឈ្លោះត្រូវ ព្រោះពួកយើងមិនអាចខ្វះគ្នាបាន ។ ១៤ កុម្ភៈ ជួបបុរសសំណព្វចិត្ត វណ្ណដា (14 Feb meet My favorite man Vann Da )»។          

សូមបញ្ជាក់ថា វណ្ណដា បានភ្ជាប់ស្នេហ៍ជាមួយសង្សារថ្មី ឡូរីន (Lauryn) ជិត៣ឆ្នាំហើយ ក្រោយលោកចែកផ្លូវអតីតសង្សារនាង Nam កាលពីឆ្នាំ២០២២ ៕

អ្នកនាងឆ័យលី ដាឡែន

RELATED ARTICLES